ព័ត៌មានជាតិ

គំនូសគូរនៅតាមបន្ទប់អគ្គិសនីក្នុងក្រុងសៀមរាប ពោរពេញទៅដោយការទាក់ទាញយ៉ាងខ្លាំង

ខេត្តសៀមរាប៖ ដោយមានការចង្អុលបង្ហាញពី លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឱ្យមានការគូរគំនូរជារូបភាពសិល្បៈបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីអ្នកស្រុកអង្គរ នៅតាមបន្ទប់អគ្គិសនី ក្នុងនោះគឺមានអង្គការចំនួនពីរ អង្គការGIZ នឹង អង្គការពន្លឺធម្មជាតិនៃកម្ពុជា បានស្ម័គ្រចិត្តចូលរួមគូសគំនូសដែលមានរចនាបថជាប្រពៃណី វប្បធម៌ និងការរស់នៅតាមទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ នៅតាមបន្ទប់អគ្គិសនីក្នុងក្រុងសៀមរាប ដើម្បីជាការលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

សូមបញ្ជាក់ថា អង្គការទាំងពីរ បានសាកល្បងគូសគំនូរនៅបន្ទប់អគ្គិសនី មួយកន្លែងដែល ស្ថិតនៅភូមិវត្ថបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top