ជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ ជិត៥០០គ្រួសារ ទទួលបានអំណោយ របស់សម្តេចតេជោ -ធិបតី
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្តល់ជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក ចំនួន ៤៩៦ គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

ថ្លែង ទៅកាន់ ប្រជាពលរដ្ឋ ភៀសសឹក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ជិន ប៊ុន ធឿន បាន បញ្ជាក់ អំពីការយកចិត្ត ទុក ដាក់ របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែល តែងតែ គិតគូរ យកចិត្ត ទុកដាក់ជាប់ជាប្រចាំ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបន្ទាប់ ពី មាន ហេតុការណ៍ ដែលទាហាន ថៃ បាញ់ ប្រហារ មកលេី ប្រជាពលរដ្ឋ ស៉ីវិល នៅភូមិ ព្រៃ ចាន់ កាលពីរសៀលថ្ងៃទី ១២ ខខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយសម្ដេចតេជោ និងសម្តេចធិបតី បានចាត់ ចែង អោយ អភិបាល ខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន ដែល មានការ ពាក់ព័ន្ធ ត្រូវ យកចិត្ត ទុកដាក់ បំផុត ចំពោះ ប្រជាពលរដ្ឋ ។








រាយការណ៍ដោយ៖ ណារិទ្ធ/ភ្នាក់ងារដើមអម្ពិល ប្រចាំតំបន់ថៃឈ្លានពានខ្មែរ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
