លោក នាក់ សំបូរ ប្រគល់ប្រកាសនីយប័ត្រ ទទួលស្គាល់ពលរដ្ឋខ្មែរអាមេរិកាំង ជាមហាបឧបាសក ពុទ្ធសាសនូបត្ថម្ភក៍

ហ្ឡាវីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀ៖ លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ប្រកាសនីយបត្រ ទទួលស្គាល់ពលរដ្ឋខ្មែរអាមេរិកាំង២នាក់ស្វាមីនិងភរិយា ជាមហាឧបាសិក និងឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅវត្ត បាលិលេយ្យ ស្ថិតក្នុងទីក្រុងហ្វីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀ។
លោករដ្ឋលេខាធិការ បានសម្តែងការនូវកោតសរសើរចំពោះ លោក អឿ សុវណ្ណ និងភរិយា លោកស្រី គង់ លីនដាវី ដែលត្រូវបានទទួលគោរព្យងារ ជាមហាឧបាកនិងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេចព្រះសង្ឃរាជ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត និងសម្តេចព្រះសង្ឃនាយក សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង។

លោកមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អឿ សុវណ្ណ និងភរិយាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក គង់ លីនដាវី បានថ្លែងអំណរគុណ ដល់លោក នាក់ សំបូរ និងក្រុមការងារ ដែលបានអញ្ជើញមកប្រគល់ដោយផ្ទាល់នូវប្រកាសនីយប័ត្រ ដ៏មានសារសំខាន់បំផុត ចំពោះលោកនិងភរិយា ដែលជាការទទួលស្គាល់ជាកិត្តិយសដ៏ឧត្តុង្គឧត្តម មិនអាចកាត់ថ្លៃ ក្នុងជីវិត។

លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ លីនដាវី បានថ្លែងថា “វាជាមហាកិត្តិយសបំផុត ក្នុងការឆាកជីវិតរបស់ខ្ញុំ និងស្វាមី ដែលបានទទួលនូវកិត្តិយសមហាធំធេង នៅក្នុងវិស័ យព្រះពុទ្ធសាសនា។ ខ្ញុំពិតជារំភើបនិងស្ទើរតែមិនជឿ ថាមានថ្ងៃនេះ”។
លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ក៏សូមចែករំលែកនូវគោរព្យងារកិត្តិយសដ៏ថ្លៃថ្លានេះ ជូនចំពោះអ្នកមានគុណទាំងសងខាង ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយផងដែរ។

ព្រះចៅអធិការវត្តបាលិលេ្យ ព្រះតេជគុណ សែម សុខឿន ក៏បានធ្វើលិខិតថ្លែងអំណរគុណដល់លោកអ្នកទាំងទ្វេ និងសហការី ចំពោះការចូលរួមបរិច្ចាគកសាងវត្តខ្មែរបាលិលេយ្យ ជាពិសេសកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តខ្មែរបាលិលេយ្យ នាពេលកន្លងមក។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អឿ សុវណ្ណ គឺម្ចាស់ក្រុមហ៊ុន Capital Warehouse ដ៏ធំនៅរដ្ឋវីជីញ៉ា នៃរដ្ឋប៉ែកខាងកើតសហរដ្ឋអាមេរិក៕
