ព័ត៌មានជាតិ

អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំពង្រឹងការងារបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់និងក្រមសិលធម៌គ្រូបង្រៀន

ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងការងារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌គ្រូបង្រៀន ជាមួយលោក លោកស្រី នាយក នាយិកា សាលាទាំងបីកម្រិត និងសាលាឯកជន(អប់រំក្រៅប្រព័ន្ធ) ព្រមទាំងបានប្រគល់ធុងសំរាមជាជំនួយរបស់ក្រសួងបរិស្ដាន តាមរយៈរដ្ឋបាលស្រុកក្រគរ ចំនួន ៨២ធុង ដល់ការិយាល័យអប់រំ និងលោក លោកស្រីនាយក នាយិកាសាលាទាំងបីកម្រិត នៅការិយាល័យអប់រំយុវជន និងកីឡាស្រុកក្រគរ៕

ប្រភព÷រដ្ឋបាលស្រុកក្រគរ|ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល

To Top