ព័ត៌មានជាតិ

បើគ្មានភ្លើងក៏មិនមានផ្សែង! តើអ្នកដឹកជញ្ជូន គួរប្រើពាក្យសម្តីបែបណា ទៅកាន់អ្នកអតិថិជន?

ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa» បានចេញមុខបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យមានរឿងនេះកើតឡើង។

តាមរយៈគណនីហ្វេសប៊ុក «David YaYa» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហោះនូវឯកសារឆ្លើយឆ្លងគ្នា រវាងខ្លួនជាមួយអ្នកដឹកជញ្ជួន ដោយភ្ជាប់នូវខ្លឹមសារថា «ធ្វើការដឹកជញ្ជូនផង ធ្វើអ្នកកាសែតផង ចង់អោយរៀនសីលធម៌ឡើងវិញ មុន នឹងធ្វើការខលដឹកអីវ៉ាន់អោយគេ ត្រូវឆាតប្រាប់គេជាមុនសិន ថាខ្ញុំដឹកអីវ៉ាន់ ជូនបង បងជួយទម្លាក់ទីតាំងមក មិនមែនខលមកភ្លុយៗអញ្ចឹងទេ លេខមិន ស្គាល់ ខ្ញុំមិនលើកទេ ជាពិសេសតាមTelegram ហើយខលមកទាំងព្រឹក កំពុងរវល់ផង អ្នកណាមិនក្តៅ ខ្ញុំទទួលស្គាល់ថាខ្ញុំសម្តីអាក្រក់ ព្រោះគេងមិន ឆ្អែត មួរម៉ៅពីយប់ តែចង់ផ្តាំទៅបុគ្គលនេះ ទៅរៀនសីលធម៌ឡើងវិញ គម្រាមខ្ញុំមុនសោះ ថាចង់ល្បីមែន មកថាខ្ញុំគម្រាមទៅវិញ ខ្ញុំសូមផ្តាំទៅលោក សយ សុភាព ចាងហ្វាងកាសែតដើមអម្ពិល រឿងនេះជា រឿងបុគ្គល និងបុគ្គល ឈ្លោះប្រកែកសម្ដីគ្នាធម្មតាប៉ុណ្ណោះ សូមលោកផូស រឿងជាតិ រឿងសៀមឈ្លានពានទឹកដីខ្មែរទៅ នេះជារឿងបុគ្គល និងបុគ្គល សំខាន់គម្រាមខ្ញុំហើយ លុបឆាតTelegram ជាមួយគ្នាចោលទៀត អ្នកដឹកសម័យទំនើប»។

[ប្រភពដើម]តើអ្នកដឹកជញ្ជូនឥវ៉ាន់ គួរប្រើពាក្យសម្តីបែបណា ទៅកាន់អ្នកទទួលឥវ៉ាន់ ខណ:ដែលអ្នកទទួលឥវ៉ាន់ ប្រើពាក្យថា “ហែងអោយមានសុជីវធម៌ផង, ចង់ឆាត ចង់ខលស្រេចតែចិត្តហែងយ៉ាងមិច”?

នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២៥ ប្រអប់សំបុត្រដើមអម្ពិល បានទទួលសារពីមិត្តអ្នកអាន ដោយលើកជាសំនួរថា តើអ្នកដឹកជញ្ជូនឥវ៉ាន់ Delivery គួរតែធ្វើរបៀបមិចដើម្បីទំនាក់ទំនងទៅកាន់អ្នកទទួលឥវ៉ាន់? ៕

To Top