អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ គន់ គីម
ពោធិ៍សាត់៖ ពិធីប្រកាសសមាសភាពគណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។

ពិធីនេះក៏មានការអញ្ជេីញចូលរួម ពី លោក លោកជំទាវ ប្រតិភូអមដំណេីរ, រមន្ទីរ-អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រារព្ធឡើងនៅសាលប្រជុំធំថ្មី សាលាខេត្តពោធិ៍សាត់។





អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់| ខេម៉ា | ដើមអម្ពិល
