ព័ត៌មានជាតិ

សម្តេចតេជោ ព្រមានចាត់វិធានការ លើអ្នកណាខំមិន ធ្វើឲ្យប៉ះពាល់សន្តិសុខ និងកងទ័ព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ ព្រមានចាត់វិធានការ ដល់អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក កុំទំនេរ ទៅខំមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងអារម្មណ៍របស់កងទ័ព នៅជួរមុខ ។

សម្តេចតេជោបន្តថា បើការខំមិនណាមួយធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខជាតិធ្ងន់ធ្ងរ នឹងមានវិធានការហើយ ហើយនៅពេលចាត់វិធានការ ភ័យស្លន់ស្លោ ចេញមកសុំទោសនោះ គឺគ្មានការលើកលែងឲ្យនោះទេ ។

សម្តេចតេជោគូសបញ្ជាក់ថា “ខ្ញុំសូមព្រមានអ្នកលេងហ្វេសប៊ុក កុំរពិសដៃចូលទៅខំមិនឲ្យសោះ ខ្ញុំមិនឲ្យរួចខ្លួនទេ ខ្ញុំប្រាប់ឲ្យហើយ ត្រង់នាយករដ្ឋមន្រ្តីថា ម៉េចថាទៅ អាហ្នឹងរឿងសន្តិសុខជាតិ ខ្ញុំត្រូវតែធ្វើហើយ ហើយសូមកុំមកសុំទោស អីណា អត់ទេ ។ និយាយគ្នាឲ្យច្បាស់តែម្តង សូមកុំរពិសដៃ ផ្តាំផ្ញើទៅតែម្តង មិនថា ព្រះសង្ឃ មិនថាគ្រហស្តទេ”៕

To Top