អភិបាលស្រុកតាលោសែនជ័យ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋាន ចុះសម្អាតអនាម័យ បរិស្ថាន
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក សំ ណារិទ្ធិ អភិបាលនៃគណះអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរ ឃុំ ភូមិ ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន នៅតាមតំបន់ទីប្រជុំជន និងដងផ្លូវ មួយចំនួនក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៕
ប្រភព៖ រដ្ឋបាលស្រុកតាលោសែនជ័យ|ដោយ៖ ធឿន/ដើមអម្ពិល
