ជំនាញពើបប្រទះតែស្លាកស្នាមរណ្តៅរ៉ែចាស់ៗ ក្រោយរុករកអស់ពេលពេញ ១ថ្ងៃនៅតំបន់ធ្វើរ៉ែមាសអនាធិបតេយ្យនៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ក្រោយទទួលបានព័ត៌មានជុំវិញសកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យនៅតំបន់ឃុំចុងផ្លាស់ មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យ និងស្រាវជ្រាវនៅភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ។

ប្រភពក្រៅផ្លូវការបានរាយការណ៍ថា ទីតាំងរ៉ែមាសនេះ មន្ត្រីជំនាញបានបិទផ្អាកអស់ជាច្រើនឆ្នាំហើយតាំងពីអំឡុងឆ្នាំ២០១៧។ តែបច្ចុប្បន្ន អាចមានអ្នកលួចធ្វើសកម្មភាពរ៉ែងរកមាសបែបគ្រួសារ ដែលមិនមានការអនុញ្ញាតពីមន្ទីរជំនាញនោះទេ។ ហើយមន្ត្រីជំនាញ និងអាជ្ញាធរ តែងចុះហាមឃាត់ជាញឹកញាប់ ដើម្បីទប់ស្កាត់ការធ្វើសកម្មភាពបែបអនាធិតេយ្យ បង្កផលប៉ះពាល់ដល់បរិស្ថានទូទៅ។ ទោះយ៉ាងណាគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកានេះ កម្លាំងចម្រុះមិនទាន់បញ្ចប់ការស្រាវជ្រាវនិងចុះរុករកកន្លែងធ្វើរ៉ែមាសទេ ដោយគេប្រទះឃើញតែស្នាកស្នាមចាស់ៗបន្សល់ជាយូរហើយ៕




ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
