ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការរៀបចំតេស្តស្តង់ដារដោយប្រើប្រាស់បច្ចេកវិទ្យា AI
ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំណែនាំការរៀបចំតេស្តស្តង់ដា ដោយប្រើប្រាស់បច្ចេកវិទ្យា AI និងការធ្វើអធិការកិច្ចអចិន្រ្តៃយ៍នៅតាមសាលា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យក្រុង ស្រុកទាំង៧។

លោកនាយក នាយិកាប្រធានកម្រងសាលា លោកគ្រូអ្នកគ្រូទទួលបន្ទុក ICT តាមសាលារៀននៅក្នុងកិច្ចប្រេជុំនោះគឺបានធ្វើឡើង នៅសាលប្រជុំនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់៕







ប្រភព៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់/ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល
