អភិបាលរងក្រុងពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងភាស៊ី អង្គប្រជុំសម្រេចដកសិទ្ធិអ្នកដេញថ្លៃម្នាក់សម្រាប់ឆ្នាំ២០២៦
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំដ៏សំខាន់មួយត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកស្រី សេង ហួយ អភិបាលរងក្រុង តំណាងលោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់។

កិច្ចប្រជុំនេះមានគោលបំណងចម្បងក្នុងការត្រួតពិនិត្យតាមដានការអនុវត្តសៀវភៅបន្ទុក និងការគ្រប់គ្រងភាស៊ីគ្រប់ប្រភេទ ដើម្បីធានាប្រសិទ្ធភាពនៃការប្រមូលចំណូល និងតម្លាភាពក្នុងការគ្រប់គ្រងថវិកា។

អង្គប្រជុំបានពិនិត្យយ៉ាងលម្អិតលើរបាយការណ៍នានាដែលពាក់ព័ន្ធនឹងការប្រមូល និងគ្រប់គ្រងភាស៊ី។ ផ្អែកលើការត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង គណៈអភិបាលក្រុងបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងការអនុវត្តកិច្ចសន្យាដោយអ្នកទទួលសិទ្ធិដេញថ្លៃភាស៊ី៕

ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល
