ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!! លោក ម៉េង ស្រ៊ុន បានចាត់ក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ ឲ្យចុះសួរសុខទុក្ខនិងយកសំភារៈគ្រឿងឧបភោគបរិភោគព្រមទាំងថវិការមួយចំនួន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ២ គ្រួសារក្នុងស្រុកគងពិសី
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយបានទទួលព័ត៌មានពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្តខ្មែរស្រលាញ់ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(សសយក) ចុះសួរសុខទុក្ខនិងយកសំភារៈគ្រឿងឧបភោគបរិភោគព្រមទាំងថវិការមួយចំនួនដើម្បីប្រគល់ជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ ស្ថិតនៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គ្រួសារទី១មានឈ្មោះ ទន់ ពៅ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងគ្រួសារទី២ ឈ្មោះ ទន់ ណាត ភេទស្រី អាយុ៦០ឆឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងពេលនោះដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន រួមជាមួយនិងក្រុមការងារក៏បានពាំនាំនូវផ្តាំផ្ងើរសួរសុខទុក្ខនិងចូលរួមសោកស្តយផងដែរនូវករណីគ្រោះចង្រៃនេះ ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លាដែលជាទឹកចិត្តសប្បុរសធម៏រួមមាន÷ថវិកា ចំនួន២០០,០០០រៀល,អង្ក ២បាវ,មីខ្លាឃ្មុំ ២កេស,ទឹកសុទ្ធ ២កេស,ទឹកស៉ីអ៉ីវ ២យួរ,ទឹកត្រី ២យួរនិងត្រីខ ២យួរថែមទៀតផង។









