លោក ខូយ រីដា អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភាះប្រើប្រាស់មួយចំនួនទៅចែកជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅសង្កាត់រលាប ក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានចុះនាំយក គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។
ក្នុងគ្រាដ៏លំបាកនេះ លោក ខូយ រីដា អភិបាលខេត្ត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ប្រមុខថ្នាក់ដឹកនាំជាតិ ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ។
លើសពីនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារ បញ្ហាអនាម័យ និងសុវត្ថិភាព។
លោកអភិបាលខេត្ត ក៍បានសង្កត់ធ្ងន់ថាការរស់នៅស្អាត និងផឹកស្អាត គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារ និងបញ្ចៀសនូវរាល់ជំងឺដង្កាត់នានា ដែលតែងតែកើតមានឡើងនៅក្នុងរដូវទឹកជំនន់៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល


