ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ — ផលិតផល ChewMe ដែលជាប្រភេទស្តេចនៃគ្រាប់ស្វាយចន្ទី និងជាម៉ាកយីហោគ្រាប់ស្វាយចន្ទីប្រណិតដែលជាមោទនភាពនៃការបង្ហាញនូវកំណប់ទ្រព្យផលិតផលកសិកម្មដ៏ល្អរបស់ប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។
ព្រឹត្តិការណ៍នេះមិនមែនត្រឹមតែជាការណែនាំអំពីផលិតផលតែប៉ុណ្ណោះទេ តែវាជាពេលវេលានៃការអបអរនៃមោទនភាពជាតិ សិប្បកម្ម និងកំណើននៃវត្តមានផលិតផលរបស់ប្រទេសកម្ពុជានៅលើឆាកសកល។
ផលិតផលដែលសម្រិតសម្រាំងជាពិសេស
ផលិតផលចេញលក់ដំបូងគឺជាគ្រាប់ស្វាយចន្ទីទំហំធំខ្នាត A ប្រភេទ AW180 ចំណុះ 40 ក្រាម ដែលជាពូជស្វាយចន្ទី M23 ដ៏ពិសេសដែលបានដាំដុះនៅលើដីដែលមានជីជាតិក្នុងប្រទេសកម្ពុជា។
ពូជស្វាយចន្ទី M23 មួយប្រភេទនេះមានភាពល្បីល្បាញដោយសារតែទំហំដ៏ធំពីធម្មជាតិ រសជាតិឆ្ងាញ់ និងគុណភាពខ្ពស់របស់វាដែលជាភាពខ្លាំង និងសក្តានុពលនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ការចែកចាយផលិតផលមួយនេះទៅកាន់ពិភពលោកគឺពិតជាក្តីរំភើប និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
ការរចនាសម្រាប់បែបផែនជីវិតសម័យទំនើប
ការវេចខ្ជប់ដែលមានរាងស្តែង និងងាយស្រួលយកតាមខ្លួនរបស់ ChewMe ត្រូវបានរចនាឡើងសម្រាប់បណ្តាញពាណិជ្ជកម្មសម័យទំនើបរួមមាន ផ្សារទំនើប ហាងទំនិញ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍។ គ្រប់ចំណុចលម្អិតទាំងអស់រាប់ចាប់តាំងពីការរចនា និងការរើសយកគ្រាប់ស្វាយចន្ទីយ៉ាងយកចិត្តទុកដាក់ គឺសំដៅធានាបាននូវស្តង់ដាអន្តរជាតិខណៈរក្សាអត្តសញ្ញាណដើមរបស់ប្រទេសកម្ពុជា។
ចក្ខុវិស័យលើសពីក្នុងស្រុក
ការដាក់សម្ពាធនេះមានគោលបំណងយ៉ាងជ្រាលជ្រៅមួយ គឺដើម្បីលើកកម្ពស់ឈ្មោះប្រទេសកម្ពុជាតាមរយៈផលិតផលដែលបានដាំដុះ សម្រិតសម្រាំង និងផលិតឡើងទាំងស្រុងនៅក្នុងមាតុប្រទេសរបស់យើង។ ការនាំយកម៉ាកយីហោដែលផលិតនៅប្រទេសកម្ពុជាទៅកាន់ធ្នើរផលិតផលពិភពលោកធ្វើឱ្យយើងពារពេញទៅដោយកិត្តិយស និងការតាំងចិត្ត។
អ្នកស្រី ជា ម៉ាឡែន សហស្ថាបនិកផលិតផល ChewMe បានមានប្រសាសន៍ថា៖ “ផលិតផល ChewMe ដែលជាស្តេចនៃគ្រាប់ស្វាយចន្ទីនេះគឺមិនមែនត្រឹមតែជាអាហារសម្រន់ប៉ុណ្ណោះទេ តែវាជានិមិត្តសញ្ញានៃសក្តានុពលរបស់ប្រទេសកម្ពុជា។
យើងមានមោទនភាពក្នុងការពាំនាំយកផលិតផលដែលតំណាងឱ្យប្រទេសជាតិយើង និងបំពេញស្តង់ដាជាសកល។ នៅក្នុងដួងចិត្តនៃដំណើរមួយនេះគឺជាសារដែលតំណាងឱ្យពួកយើងគឺ ប្រទេសខ្ញុំ ម៉ាកយីហោខ្ញុំ មោទនភាពខ្ញុំ ChewMe ខ្ញុំ។”



