ព័ត៌មានជាតិ

លោក ជា វ៉ាន់ចាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ  នាំឱ្យសុខភាពយើងរឹងមាំ ! 

កំពង់ធំ៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ  នាំឱ្យសុខភាពយើងរឹងមាំ។

លោក ជា វ៉ាន់ចាន់ បានជំរុញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ វត្ថុប្រើប្រាស់ដែលផលិតដោយ ប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់ឱ្យបានត្រឹមត្រូវសំណល់ទាំងនោះក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយលោក ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទំាងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាកសុកភាពល្អ។ 

ក្រៅពីនេះ បរិស្ថានស្អាត ភាពបៃតង ក៏បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនផងដែរ តាមរយះការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសខេត្តកំពង់ធំ មានរមណីយដ្ឋានទេចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន រួមមាន រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក រមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្រ្តភ្នំសន្ទុក និងតំបន់ទេសចរណ៍ធម្មជាតិ និងកែឆ្នៃជាច្រើនទៀតផងដែរ៕

ដោយ៖ សំនៀង

To Top