លោក ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។








អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់| ខេម៉ា | ដើមអម្ពិល
