វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី២ អាណត្តិទី៤
ខេត្តពោធិ៍សាត់÷ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី២ អាណត្តិទី៤ ដែលរៀបចំនៅស្រុកក្រគរ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុកក្រគរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គួរជម្រាបជូនថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី២ អាណត្តិទី៤ នាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់ និងបញ្ហាប្រឈមនានា ដែលកើតមានឡើង ព្រមទាំងបានផ្តល់ឱកាស ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួន អំពីក្តីកង្វល់ ក៏ដូចជាសំណូមពរ និងតម្រូវការជាក់ស្តែង ក្នុងមូលដ្ឋានផងដែរ៕









ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល
