ព័ត៌មានជាតិ

ករណីអគ្គីភ័យឆាបឆេះអាហារដ្ឋានមួយកន្លែង ក្នុងទឹកដីសង្កាត់ក្របីរៀល

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ២០២៥ វេលាម៉ោងប្រមាណប្រហែលជាម៉ោងជិត ១១ ថ្ងៃត្រង់
ស្ថិតនៅភូមិទទា សង្កាត់ក្របីរៀលក្រុងខេត្តសៀមរាប មានអគ្គីភ័យឆាប់ឆេះអាហារដ្ឋានមួយកន្លែងដែលជាអាហារដ្ឋានលក់គោដុតនិងស៊ុបគោ ដែលធ្វើពីរោងប្រក់ស្លឹកស្បូវ។

ករណីនេះសង្ស័យថាបណ្ដាមកពីការផ្សារដំបូលដែកនៅលើរោងអាហារដ្ឋាន ប្រក់ស្បូវ ទើបបណ្ដាលឲ្យមានការឆាបឆេះបែបនេះ។

សូមជម្រាបផងដែរថាករណីអគ្គីភ័យខាងលើនេះត្រូវបានកម្លាំងនៃស្នងការពន្លត់អគ្គីភ័យខេត្តសៀមរាបត្រូវបានគ្រប់គ្រងរួចរាល់អស់ជាស្ថាពរហើយ។

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top