ព័ត៌មានជាតិ

អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញសម្ភោធសាលាបឋមសិក្សា ថ្គោលអណ្តែត ស្រុកក្រគរ

ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាថ្គោលអណ្ដែត។

លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមសម្ពោធអគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ បន្ទប់ទឹក កន្លែងលាងដៃ និងបន្ទប់ផ្លាស់សំលៀកបំពាក់នារី។

ក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងខេត្តតំណាងលោក ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់
លោក លីវ សេងហ៊ីម អភិបាលនៃគណ:អភិបាលស្រុកក្រគរ
លោកស្រី ចាន់ ធារ៉ា នាយិការអង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ
លោក គឹមសាន ចនតារា នាយកអង្គការអាក់សិនអេត
លោកវន សំភាស់ នាយកអង្គការអេតអាក់ស្យុង
ព្រមទាំង បងប្អូនប្រជាពលរដ្ឋ លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស៕

ប្រភព÷មន្ទីរអប់រំយុវជននិ ងកីឡាខេត្តពោធិ៍សាត់| ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល

To Top