មន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេសខ្មែរ ធ្វើបទបង្ហាញដល់ សមាជិកអង្គទូត-អង្គការអន្តរជាតិ ពីករណីទាហានថៃ បាញ់លើពលរដ្ឋខ្មែរ
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំការធ្វើបទបង្ហាញ ជូនសមាជិកនៃអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើព្រឹត្តិការណ៍បាញ់ ប្រហារដោយកងកម្លាំងថៃ មកលើប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នគរបាលជាតិកម្ពុជា បានធ្វើការស៊ើបង្កេតបឋមនេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីអ្នកសង្កេត ការណ៍អាស៊ាន (AOT)៕










