ព័ត៌មានជាតិ

អភិបាលស្រុកបាកាន អញ្ជើញចូលរួមដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន

ពោធិ៍សាត់÷ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ស្ថិតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉េង ឆុន មេឃុំអូរតាប៉ោង លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ក្រុមប្រឹក្សា មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ៕

ប្រភព÷រដ្ឋបាលស្រុកបាកាន/ដោយ÷ធឿន/ដើមអម្ពិល

To Top