ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ ។

សូមបញ្ជាក់ថា ការពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ នោះ រួមមាន៖

១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូន តាមផ្លូវអាកាស រវាងរដ្ឋសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋ សមាជិករបស់ខ្លួន។

២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីក សិទ្ធិហោះហើរទី៥ រវាងភាគី ចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤- ការពិនិត្យសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។

៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤៕

To Top