នគរបាលស្រុកកែវសីមា អនុវត្តន៍ដីកា និងបានចាប់ខ្លួន ជនត្រូវចោទម្នាក់ ករណីជួញដូរគ្រឿងញៀន
មណ្ឌលគិរី ៖ អធិការដ្ឋាន នគរបាលស្រុកកែវសីមា និងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម បានអនុវត្តន៍ដីកា អោយចាប់ខ្លួន របស់លោកប៉ាន វិបុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី និងសំរេចដោយជោគជ័យ នូវបេសកម្មមួយនេះ ដោយបានចាប់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះសឿន ស្រស់ បញ្ជួនទៅចាត់ការបន្តតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៨ខែវិច្ឆិកានេះ ។

ឈ្មោះសឿន ស្រស់ ភេទប្រុសកើតឆ្នាំ១៩៩៧រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានចៅក្រមស៊ើបសួរ ដាក់អោយស្ថិតក្រោមការពិនិត្យពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥ តាមមាត្រាទី៤០ កថាខណ្ឌ៣ និងកថាខណ្ឌ៤នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់អោយចូលខ្លួនចុះថ្ងៃទី១តុលា២០២៥តែជនត្រូវចោទ មិនបង្ហាញខ្លួន ទើបស្ថាប័ណមានសមត្ថកិច្ច ចេញដីការច បង្គាប់អោយចាប់ខ្លួនតែម្តង៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

