ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ ធ្នូ ២០២៥ ក្រោមប្រធានបទ”យកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជម្ងឺអេដស៍”

ពោធិ៍សាត់៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា អភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា និងយុវជនជាច្រើនរូបទៀត៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top