លោក ខូយ រីដា អញ្ជើញសម្របសម្រួលនិងដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅឃុំលាច ស្រុភ្នំក្រវាញ បញ្ចប់ដោយជោគជ័យ
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈនៃអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសម្របសម្រួល និងដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋឃុំលាច ស្រុកភ្នំក្រវាញ ដែលកើតមានក្តីក្តាំគ្នា រយៈពេល ៦ឆ្នាំ និង៧ខែ ទៅតាមរយៈសំណូមពរពីភាគីបណ្តឹងសង្ខាង នៅបរិវេណសាលាឃុំលាច និងសាលាស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជាលទ្ធផលលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយភាគីទាំងសង្ខាងបានទទួលយកទាំងអស់គ្នា ព្រមទាំងស្រុះស្រួលគ្នា ដកពាក្យបណ្តឹងពីសាលាឧទ្ទរណ៍ ដើម្បីរំលត់រឿង ចាប់ពីពេលនេះតទៅ៕








ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល
