ព័ត៌មានជាតិ

១១ខែ កម្ពុជាទទួលចំណូល ៤០លានដុល្លារ ពីការលក់សំបុត្រ​ ចូលទស្សនារមណីដ្ឋានអង្គរ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ពីការលក់សំបុត្រជូនផ្ញើចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ ធ្លាក់ចុះ៣.៤១% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ ចេញផ្សាយនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ជាង១.៧លានដុល្លារផងដែរ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥៕

To Top