ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំមន្ទីរ ជំនាញសម្ភារៈបច្ចេកទេស

កំពង់ស្ពឺ​ ៖ កាលពីព្រឹក ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃវឌ្ឍនភាពការងារ ជំនាញមន្ទីរសម្ភារះបច្ចេកទេស ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ចាប់ផ្ដើមប្រជុំការងារ តាមមន្ទីរជំនាញ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារ អនុវត្តកន្លងមក និងស្វែងរកចំណុចខ្វះខាត ដែលអាចបង្កឲ្យមានការរាំង ស្ទះដល់ការចុះអនុវត្តបទបញ្ជារបស់ថ្នាក់លើ ទោះបីជាករណីនោះមិនទាន់កើតមានក៏ដោយ ក្នុងនោះដែរ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ និងនាយការិយាល័យ ក៏បានលើកឡើងនូវបញ្ហាមួយចំនួន នៅក្នុងមន្ទីរ ក៏ដូចជាការិយាល័យ ដើម្បីរាយការណ៍ជូនលោក ឧត្តមសេនីយ៍ផងដែរ។

ក្រោយបានស្ដាប់ នូវការលើកឡើងទាំងអស់រួចមក លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានដាក់បទបញ្ជានិងគោលការណ៍ ដើម្បីជួយសម្រួលដល់ការងារទាំងនោះ។ ក្រៅពីសម្របសម្រួល និងដោះស្រាយ នូវបញ្ហាប្រឈមទាំងឡាយរួចមក លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើដលនាយទាហាន នាយទាហានរង ក្នុងមន្ទីរទាំងអស់ ត្រូវចេះសាមគ្គីគ្នា ចេះជួយគ្នា ព្រោះយើងជាកងរាជអាវុធហត្ថតែមួយ ធ្វើការក្នុងមន្ទីរតែមួយ ដើម្បីឲ្យមន្ទីរយើងដំណើរការទៅស្រួល និងរលូនបានលុះត្រាតែយើងចេះ ជួយគ្នាកុំមើលបំណាំគ្នា មានបញ្ហាអ្វី លើកដាក់លើតុ ក្នុងអង្គប្រជុំ ដើម្បីរកដំណោះស្រាយជុំគ្នា។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,ប្រធាន-អនុប្រធានមន្ទីរ ,នាយ-នាយរង ការិយាល័យ ចំណុះឲ្យមន្ទីរសម្ភារៈបច្ចេកទេស ។ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

To Top