លោក ម៉េង ស្រ៊ុន អញ្ជើញចែកសម្ភារៈដំណេក ដល់ទាហានក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរង ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សកម្មភាពនេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់ លោកមេបញ្ជាការ ដល់ការរស់នៅហូបចុកប្រចាំថ្ងៃនិងដំណេក ចំពោះនាយទាហាន នាយទាហានរង ដែលមានភាពហត់នឿយ ក្រោយពេលបំពេញភារកិច្ចការងាររួច ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនៅពាក្យស្លោករបស់ខ្មែរយើង (មានន័យថាមេប្រៀបបានដូចជាឪពុកនិងម្ដាយ)។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង។






