ព័ត៌មានជាតិ

កម្ពុជា បង្ហាញពីការខូចខាត និងផលប៉ះពាល់កើតចេញ ពីការវាយប្រហាររបស់ថៃ រួមទាំងការស្លាប់កុមារម្នាក់ ពីគ្រាប់បែកចង្កោម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានរៀបរាប់ពីការលំបាករបស់ពលរដ្ឋកម្ពុជា ដែលបានក្លាយជាជនភៀសសឹកដោយ សារការវាយប្រហាររបស់ថៃ និងការខូចខាតលើហេដ្ឋា រចនាសម្ព័ន្ធ សាធារណៈនិងផលប៉ះពាល់រយៈពេលយូរ ។

ការបង្ហាញនេះ ធ្វើឡើងជាមួយរដ្ឋភាគី/ រដ្ឋមិនមែនភាគី នៃអនុសញ្ញាអូតាវ៉ា ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិសំខាន់ៗ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលមានប្រទេសជប៉ុនជាប្រធាន៕

To Top