ព័ត៌មានជាតិ

ណាហ្គាខប ជាប់ក្នុងបញ្ជី ក្រុមហ៊ុនល្អបំផុតទាំង ១០០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ របស់ស្ថាប័ន Fortune

ភ្នំពេញ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) ជាមណ្ឌលកម្សាន្តចម្រុះ ឈានមុខគេ មួយប្រចាំតំបន់ទន្លេមេគង្គ ថ្ងៃនេះសូមប្រកាសអំពីការ ដាក់បញ្ចូលរបស់ខ្លួន ទៅក្នុងបញ្ជី ក្រុមហ៊ុនល្អបំផុតទាំង ១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលវាយតម្លៃដោយស្ថាប័ន Fortune មានមូលដ្ឋាន នៅអាមេរិក ហើយមានចំណាត់ ថ្នាក់លេខ៤៦ ណាហ្គាខប គឺជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងបញ្ជី ដ៏មានកិត្យានុភាពនេះ ទទួលស្គាល់វប្បធម៌នៃកន្លែងធ្វើការគំរូប្រចាំតំបន់ ។ ស្នាដៃនេះ ធ្វើឱ្យណាហ្គាខបស្ថិត នៅអមជាមួយក្រុមហ៊ុនលំដាប់ ពិភពលោកល្បីៗដូចជា Hilton Worldwide Holdings និង Marriott International ។

មានជាលើកដំបូងក្នុងឆ្នាំ២០២៥ បញ្ជីរបស់ស្ថាប័ន Fortune ត្រូវបានចងក្រង ដោយសហការជាមួយស្ថាប័ន Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃ ទៅលើវប្បធម៌កន្លែងធ្វើការដោយផ្អែក ទៅលើមតិយោបល់របស់បុគ្គលិក។ ណាហ្គាខប ទទួលបានការបញ្ជាក់នេះ បន្ទាប់ពីណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ខ្លួនបានទទួលការបញ្ជាក់ ជាកន្លែងធ្វើការល្អបំផុតកាលពីខែសីហា ឆ្នាំ២០២៥ ដែលមតិរបស់បុគ្គលិកទាំងអស់ បានធ្វើឱ្យក្រុមហ៊ុន ទទួលបានពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥% ។

លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនណាហ្គាខប បានបញ្ជាក់ថា “ការទទួលស្គាល់លើកដំបូង ដោយស្ថាប័ន Great Place to Work® ហើយឥឡូវនេះទទួលស្គាល់ដោយស្ថាប័នហ្វ័រឈូន ជាក្រុមហ៊ុនល្អបំផុត មួយក្នុងចំណោមក្រុមហ៊ុនទាំង ១០០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាការទទួលស្គាល់ ដែលផ្តល់ដោយស្ថាប័ន ឈានមុខគេដែលមានជំនាញ វាយតម្លៃ ទៅលើវប្បធម៌នៃកន្លែងធ្វើការ។ នេះគឺជាស្នាដៃដ៏ធំធេង ហើយយើងសូមថ្លែងអំណរ គុណដល់ស្ថាប័ន Great Place to Work® និង Fortune ដែលទទួលស្គាល់ពីភាព រីកចម្រើននៃវប្បធម៌កន្លែងធ្វើការ ប្រកបដោយឧត្តមភាពក្នុងប្រទេសកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជូនចំពោះសមាជិក គ្រួសារណាហ្គាគ្រប់រូប ស្នាដៃដ៏ធំធេងនេះ គឺកើតចេញពីអ្នកទាំងអស់គ្នាដែលចង់ឱ្យក្រុមហ៊ុនរីកចម្រើន និងទទួលបានឧត្តមភាពនៅ ក្នុងគ្រប់កិច្ចការវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នា ហើយស្នាដៃដ៏អស្ចារ្យនេះគឺ ជារបស់អ្នកទាំងអស់គ្នា” ។

“ក្នុងនាមជាអ្នកវិនិយោគដោយផ្ទាល់ពីបរទេស ដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា យើងមានសំណាង ដែលបានដើរតួឈានមុខគេ ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសមានភាពប្រសើរឡើងក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ និង តទៅអនាគត ។ ដោយអនុវត្តស្តង់ដារខ្ពស់ នៅក្នុងអភិបាលកិច្ចផ្នែកធុរកិច្ច ការធ្វើពាណិជ្ជកម្ម ប្រកប ដោយវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការងារនិរន្តរភាព និងទំនួលខុសត្រូវសង្គម យើងអាចធ្វើ ឱ្យវប្បធម៌ការងារ របស់ក្រុមហ៊ុនល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ច ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ចក្ខុវិស័យយូរអង្វែងនេះ គឺជាសសរគោល នៃការចូលរួមរបស់យើងក្នុងការកសាងជាតិ បង្កើតការងាររាប់ពាន់កន្លែង បង្កើតកម្លាំងពលកម្មចម្រុះជាតិសាសន៍ និងបរិយាបន្ន និងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ជាគោលដៅវិនិយោគដ៏ទាក់ទាញ”។
ការទទួលស្គាល់របស់ស្ថាប័ន Fortune គូសបញ្ជាក់ពីការផ្តោតជាយុទ្ធសាស្ត្រ របស់ណាហ្គាខបទៅលើបុគ្គលិក សហគមន៍មូលដ្ឋាន និង សង្គមកម្ពុជាដែលបម្រើជាគ្រឹះដើម្បីទទួលបានឧត្តមភាព និងឥទ្ធិពលសង្គម។ សសរស្តម្ភសំខាន់ៗ នៃយុទ្ធសាស្ត្រនេះ រួមមាន ៖

  • ប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត នៃអភិបាលកិច្ចផ្នែកធុរកិច្ច ៖ ក្រុមហ៊ុនរក្សាក្រមសីលធម៌ម៉ឺងម៉ាត់ និងគោលនយោបាយប្រឆាំង អំពើពុករលួយជាមួយស្តង់ដារវិជ្ជាជីវៈខ្ពស់ ។ ក្រុមហ៊ុនប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវក្របខណ្ឌនៃការលាងសម្អាត ប្រាក់ដោយមានការត្រួតពិនិត្យឯករាជ្យ ការបណ្តុះបណ្តាលបុគ្គលិក និងការគ្រប់គ្រងផ្ទៃក្នុង យ៉ាងតឹងរ៉ឹង ។ តម្លាភាព និងគណនេយ្យភាពបន្តបន្ទាប់ បានបង្កើតឱ្យមានការជឿទុកចិត្តពីម្ចាស់ភាគហ៊ុន និយ័តករ និងវិនិយោគិនបរទេស ។
  • ការវិនិយោគក្នុងសហគមន៍មូលដ្ឋាន ៖ តាមរយៈគំនិតផ្តួចផ្តើម របស់ផ្នែកការងារទំនួលខុសត្រូវ សង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ក្រុមហ៊ុនបានរៀបចំ សកម្មភាពជាង ១.១៦០ ចាប់តាំងពីឆ្នាំ២០១៤ ដែលបុគ្គលិកបានស្ម័គ្រចិត្តជាង ៥៨.០០០ ម៉ោងដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជិត ៩០០.០០០ នាក់ ។
  • គាំទ្រការលើកកម្ពស់ការអប់រំយុវជន ៖ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន បានទៅដល់សាលារៀន និងអង្គការក្រៅរដ្ឋាភិបាលជាង ១៦០ ។ ក្រុមហ៊ុន បានឧបត្ថម្ភសម្ភារសិក្សាជាង ១៨០.០០០ និងកុំព្យូទ័រ ២៣០ គ្រឿងដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សជាង ២៤០.០០០ នាក់ដើម្បីឱ្យពួកគេមានអនាគតកាន់តែភ្លឺស្វាង។
  • លើកកម្ពស់និរន្តរភាពបរិស្ថាន ៖ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តយូរអង្វែងដើម្បីគាំទ្រដល់គោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា និងបង្កើតអនាគតកាន់តែបៃតង។ កូនឈើប្រមាណ ៣២.០០០ ដើមត្រូវបានដាំនៅខេត្តចំនួន ១១ ខណៈសិក្ខាសាលាស្តីពីការគាំពារបរិស្ថានចំនួន ៣៥ ត្រូវបានរៀបចំឡើងនៅសាលារៀន និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៦៤ ដែលទាំងនេះគឺជាកម្មវិធីដែលដឹកនាំដោយបុគ្គលិកគឺ “កម្ពុជាបៃតង ៖ កម្មវិធីដាំកូនឈើ” ដែលបានដំណើរការតាំងពីឆ្នាំ២០១៨ ។
  • គាំទ្រដល់កេរដំណែលវប្បធម៌ របស់ប្រទេសកម្ពុជា និងមោទនភាពជាតិ ៖ នៅក្នុងឱកាសអបអរខួបលើកទី៣០ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ចំនួន ២៨ ពេញមួយខែ ដែលមានគោលបំណងពីរ ៖ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយ ប្រជាពលរដ្ឋជាង ១៨០.០០០ នាក់នៅក្នុងកម្មវិធីអភិវឌ្ឍសហគមន៍ (ក្រោមប្រធានបទ ៖ បង្កើតឥទ្ធិពលទូទាំងប្រទេស លើកកម្ពស់វិស័យអប់រំ ការថែទាំសុខភាព ការគាំពារបរិស្ថាន និងសហគមន៍) និងលើកកម្ពស់ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ ដោយបង្ហាញកេរដំណែលវប្បធម៌ របស់ប្រទេសកម្ពុជាទៅដល់ភ្ញៀវជាង ៧.០០០ នាក់៕
To Top