អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ការផ្គត់ផ្គង់សម្ភារ ចំនួន ០៩មុខ ជូនអគ្គិសនីសៀមរាប
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៩មុខ ជូនអគ្គិសនីសៀមរាប ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់លក់នៅក្រុមលទ្ធកម្ម អគ្គិសនីសៀមរាបដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៨៣៥ ៩៩៤)។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ នៅម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្មតាមអាសយដ្ឋានខាងលើរវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយក្រុមលទ្ធកម្មដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

