ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងស្តីពីការផ្អាក ការបើកឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់រថយន្តខ្នង-ស្ទូច (ថ្មី) ចំនួន ០២ គ្រឿង ជូន អគ្គិសនីព្រៃវែង និងអគ្គិ​សនីបន្ទាយមានជ័យ (ផែនការឆ្នាំ២០២៥) (Code: 24PRBLS114)

យោង ៖ សេចក្តីជូនដំណឹងលេខ ៣៨៤០ PC.អក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
-ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា​ សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទិញឯកសារដេញថ្លៃប្រកួតប្រជែងជា សាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់ រថយន្តខ្នង-ស្ទូច (ថ្មី)ចំនួន ០២ គ្រឿង ជូន អគ្គិសនីព្រៃវែង និងអគ្គិសនីបន្ទាយមានជ័យ (ផែនការឆ្នាំ២០២៥) ដែលត្រូវបើកឯកសារដេញថ្លៃ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៥ ឲ្យបានជ្រាបថា ៖ យោងតាមភាពចាំបាច់ របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា សម្រេចផ្អាកធ្វើការ ការបើកឯកសារដេញថ្លៃ ក្នុងគម្រោង ផ្គត់ផ្គង់រថយន្តខ្នង-ស្ទូច (ថ្មី) ចំនួន ០២ គ្រឿង ជូន អគ្គិសនីព្រៃវែង និងអគ្គិសនីបន្ទាយមានជ័យ (ផែនការឆ្នាំ ២០២៥) នេះ ដើម្បីពិនិត្យ និងសិក្សាលើលក្ខណៈបច្ចេកទេស ឡើងវិញ និងរៀបចំជូនដំណឹងសារជាថ្មីនាពេល ក្រោយ ៕

To Top