ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ៕

