ព័ត៌មានជាតិ

អភិបាលក្រុងពោធិ៍សាត់ អញ្ជើញចូលរួមក្នុងវិធី «មីជាតិ កាតាបខ្ញុំ អនាគតខ្ញុំ» លើកទី៣ នៅសាលាបឋមសិក្សាពោធិ៍សាត់

ពោធិ៍សាត់÷ក្រុមហ៊ុនផលិតមីជាតិបានប្រារព្ធឡើងនៅសាលាបឋម សិក្សា ពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ កម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនផលិតមីជាតិ ដែលមានគោលបំណងចម្បងក្នុងការជួយលើកកម្ពស់វិស័យអប់រំ និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្ស ជាពិសេសកុមារដែលជាទំពាំងស្នងឫសគល់របស់ជាតិ។

លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ក៍បានកោតសរសើរចំពោះក្រុមហ៊ុនមីជាតិ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី សាលារៀន ក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាជាច្រើន រួមមានកាតាប សៀវភៅ និងសម្ភារៈផ្សេងៗទៀត ដែលជាការរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយបន្ទុកចំណាយរបស់មាតាបិតា អាណាព្យាបាលសិស្ស៕

ប្រភព÷ផេកផ្លូវការលោកអភិបាលក្រុងពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top