ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជារៀបចំព្រឹត្តិការណ៍អស្ចារ្យ «ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦» រយៈពេល ២នៅផ្សារទំនើប អ៊ីអនមានជ័យ
ភ្នំពេញ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍អស្ចារ្យ «ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦» ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្សារទំនើប អ៊ីអនមានជ័យ ឬអ៊ីអន៣ ដោយមានការអញ្ជើញចូលរូមពីធីបើកជាផ្លូវការដពីសំណាក់លោកស្រី ណឺរ ហ៊ឺរសាស៊ីឡា ហ្កាហ្សាលី អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាឡេស៊ី និងលោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការតំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦ នេះមានការសម្តែងសិល្បៈពីសិល្បករមកពីម៉ាឡេស៊ី សាកល្បងសម្លៀកបំពាក់ប្រពៃណីម៉ាឡេស៊ីជួបជាមួយមន្ទីរពេទ្យ និងសាកលវិទ្យាល័យមកពីម៉ាឡេស៊ី ការផាត់គំនូរ Batik ការគូសដៃ Henna ការលេងហ្គេមដើម្បីឈ្នះរង្វាន់ និងការស្វែងយល់ពីកញ្ចប់ដំណើរកម្សាន្តថ្មីៗទៅម៉ាឡេស៊ី ក៏ដូចជាឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះ និងកញ្ចប់ដំណើរកម្សាន្តជាច្រើន៕





ដោយ៖លី ភីលីព
