ឃាត់យុវជនម្នាក់ ពាក់ព័ន្ធករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ ដេីម្បីយកមកធ្វេីការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់យុវជនម្នាក់ ដែលបើកបរម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (រថយន្តពេទ្យ) ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី មុខមន្ទីរពេទ្យរ៉ូយ៉ាល់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ៕

ដោយ ÷ រត្ន័ សុខជា
