ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសថា សាលារៀននៅតាមព្រំដែន កម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗ ដោយសារយោធាថៃ បានបើកការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សាលារៀន នៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើយោងតាមគេទំព័រហ្វសប៊ុករបស់ ក្រសួងអប់រំ។

សូមរំលឹកថា បើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើង បន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាព បង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុ កាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា ៕

To Top