ក្រសួងព័ត៌មាន កត់សម្គាល់ឃើញថា ថៃផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈមានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យកម្ពុជាតបត។
ក្រសួងព័ត៌មានបានស្នើសាធារណជនប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿ ។ ក្នុងករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។
ក្រសួងក៏បានស្នើសាធារណជនតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ។ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន នឹងសហការជាមួយក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូន ប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់ ៕
