សាលានៅស្រុកជាំក្សាន្ត និងបន្ទាយអំពិលទាំងអស់ត្រូវបិទទាំងស្រុង
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សាលារៀននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារទាំងអស់ ត្រូវបានបិទទ្វារនៅព្រឹកនេះដោយសារការវាយប្រហារពីភាគីថៃ។
ជាមួយគ្នានេះ សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបិទទ្វារផងដែរ ៕
