លោកស្រី ឃួន វិច្ឆិកា ៖ ក្រសួងអប់រំ កំពុងសហការ ជាមួយនាយកសាលា ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដាន ស្ថានភាព ព្រំដែន
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា នៅពេលនេះ ក្រសួង កំពុងតាមដានសភាពការណ៍ ជាមួយគណៈគ្រប់គ្រង និងមន្ទីរអប់រំខេត្ត នៅតាមព្រំដែននានា ដើម្បីការពារសុវត្ថិភាព សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្រោយយោធាថៃ ព្រហើនបាញ់គ្រាប់គ្រប់ភេទ មកលើកម្ពុជា តាំងពីថ្ងៃ៧ មកដល់ព្រឹកថ្ងៃ៨ ធ្នូ ៕

