ក្រសួងអប់រំ ៖ គ្រឹះស្ថានសិក្សា បានបិទទ្វារកើនឡើង ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ
ភ្នំពេញ ៖ តាមរយៈបណ្ដញសង្គម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គ្រឹះស្ថានសិក្សា ដែលបានបិទទ្វារបានកើនឡើងដល់ ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់ នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និង ការបើកការវាយប្រហារនេះធ្វើឡើង បន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាព បង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុ កាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕
