ព័ត៌មានជាតិ

សង្ឃ និងពលរដ្ឋ នៅព្រះវិហារ បានភៀសខ្លួន មកដល់កន្លែងសុវត្ថិភាព ជាង១ពាន់គ្រួសារ

ភ្នំពេញ ៖ ព្រះសង្ឃ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានបន្តនិមន្តនិងភៀសខ្លួនពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពជាង១ពាន់គ្រួសារ ។
ពួកគាត់បានគេចពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ក្រោយការផ្ទះអាវុធបានចាប់ផ្តើមនៅម៉ោង ៦និង៥៥នាទីព្រឹក ចាប់ពីភូមិសាស្រ្តជប់គគីរ រហូតដល់ភូមិសាស្ត្រអូរស្មាច់ ។

ក្នុងនោះយោធាថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ ចូលដល់ភូមិប្រជាពលរដ្ឋរស់នៅចម្ងាយ ពី៤-៥គីឡូម៉ែត្រពីព្រំដែន។ បច្ចុប្បន្នប្រជាពលរដ្ឋសង្កាត់អូរស្មាច់ ក្នុងក្រុងសំរោង និងឃុំគោកមន មានភូមិថ្មដូន ភូមិហនុមាន ភូមិជប់គគីរ ភូមិមនោរម្យ១ មនោរម្យ២ ភូមិតាមាន់សែនជ័យ កំពុងសម្រុកចេញទៅទីទួលសុវត្ថិភាព ។

រហូតដល់ម៉ោង ១១ ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋដែលបានជម្លៀសដល់ទីទួលសុវត្ថិភាពសរុបចំនួន ១១៥៧ គ្រួសារ៕

To Top