ម៉ោងជាង១រសៀលនេះ យោធាថៃ បានបាញ់ប្រហារមកលើប្រជាជន ស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា មកដល់វេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃ បានបាញ់ប្រហារ មកលើប្រជាជនស៊ីវិល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់ អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ មកលើភូមិដ្ឋានជនស៊ីវិលរស់នៅ៕
