ព័ត៌មានជាតិ

គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ ពាក់ព័ន្ធកម្លាំងយោធាថៃ បន្តឈ្លានពាន មកលើដែន អធិបតេយ្យភាពរបស់កម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ទៅ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ, ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក និងស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ ក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ពាក់ព័ន្ធនឹងករណីការប្រើប្រាស់ កម្លាំងយោធារបស់ថៃ បន្តឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

បើយោងតាមព័ត៌មាន បឋមពីអាជ្ញាធរខេត្ត បានឱ្យដឹងថា ការបើកការបាញ់ប្រហារ របស់យោធាថៃ ទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋ ស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់៕

To Top