ថៃ បង្ហោះដ្រូនស៊ើបការណ៍ មកដល់ភូមិសាស្រ្ត ស្រុកថ្មពួក និងស្រុកកំរៀង
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិបានថ្លែងថា ភាគីថៃបានបង្ហោះដ្រូនស៊ើបការណ៍ នៅក្នុងភូមិសាស្រ្តបឹងត្រកួន និងបានពង្រីកចូលទៅ ក្នុងភូមិសាស្រ្តបឹងព្រីង ក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ និងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ដោយប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ច្រើនប្រភេទមកលើទីតាំងទាំងនោះ ៕
