យោធាថៃ ប្រើគ្រាប់កាំភ្លើង ប្រភេទ ១០៥មម បាញ់មកលើទីតាំងអូរភ្លុកដំរី
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ៥និង៣០នាទី ដល់ម៉ោង៦និង១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ៕
