លោក ម៉េង ស្រ៊ុន អញ្ជើញដឹកនាំមន្ត្រីជំនាញកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យ ការិយាល័យសុខាភិបាល កន្លែងធ្វើការ កន្លែងស្នាក់នៅ កន្លែងហូបចុក ផ្ទះបាយ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីត្រៀមទទួលនាយទាហានរងដែលបានបញ្ជប់វគ្គហ្វឹកហ្វឺន និងវិលចូលអង្គភាព
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ លើការងារផ្គត់ផ្គង និងវិស្វកម្ម(កន្លែងធ្វើការ កន្លែងស្នាក់នៅ កន្លែងហូបចុក) របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

ដោយការទទួលខុសខ្ពស់ និងយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខ សុខមាលភាព ការរស់នៅរបស់នាយទាហាន នាយទាហានរង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ក្នុងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យដោយផ្ទាល់លើការងារការិយាល័យសុខាភិបាល កន្លែងធ្វើការ កន្លែងស្នាក់នៅ កន្លែងហូបចុក ផ្ទះបាយ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីត្រៀមទទួលនាយទាហានរង ដែលបានបញ្ជប់វគ្គហ្វឹកហ្វឺនពីសាលាកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ហើយត្រូវត្រឡប់ចូលមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ វិញនាពេលឆាប់ៗនេះផងដែរ ។ ទំនួលខុសត្រូវរបស់ មេបញ្ជាការ គឺផ្តលនូវភាពកក់ក្តៅ ដល់នាយទាហាន នាយទាហានរង ថ្នាក់ក្រោម ៕













