ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សា ក្នុងខេត្តចំនួន៥ ត្រូវបានបិទទ្វារ ធ្វើឲ្យប៉ះពាល់គ្រូជាង ៤ពាន់នាក់ សិស្សជាង ១ម៉ឺននាក់ ដោយសារការវាយប្រហារ របស់យោធាថៃ

ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គម ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រឹះស្ថានសិក្សាក្នុងខេត្តចំនួន៥ ក្រុង ស្រុក ចំនួន១៣ ត្រូវបិទទ្វារ ធ្វើឲ្យប៉ះពាល់គ្រូ ៤ ៦៥០នាក់ សិស្ស ១២៩ ១០៦ នាក់ ដោយសារការវាយប្រហារ របស់យោធាថៃ។

បើតាម ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃ បានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ ១០៥មម និង ១៥៥មម បាញ់ចូលទីប្រជុំជន ដែលមានប្រជាពលរដ្ឋស៊ីវិល រស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ៕

To Top