ព័ត៌មានជាតិ

សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃ បើកការបាញ់ប្រហារ មកលើកងកម្លាំងរបស់កម្ពុជា នៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

កងកម្លាំងកម្ពុជា បាននឹងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ នៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់ នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំង នឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
Summarized timeline of the situation along the Cambodia-Thailand border concerning the attack initiated by the Thai military forces on the Cambodian forces at Military Region 5 on December 8, 2025:

The Cambodian forces continue to stand firmly in fulfilling their duties to defend Cambodia’s territorial integrity.

Cambodia is firmly committed to respecting and implementing the terms of the Ceasefire Agreement, the Joint Declaration between Cambodia and Thailand, as well as all agreements previously reached by both parties with the highest sense of responsibility and goodwill. Rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions and agreements, so as to seek solution that is just, fair, long-lasting, and in compliance with the international law.

To Top