លោក យស ណាសុី និងលោក វី សំណាង ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ចើញគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ សាច់ញាតិ វីរកងទ័ព ពលីនៅសមរភូមិមុខ ចំនួន ៤នាក់
ខេត្តកណ្តាល៖ លោក យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែធ្នូរ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ចើញគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ សាច់ញាតិ វីរកងទ័ព ពលីនៅសមរភូមិមុខ ការពារបូរណភាព ទឹកដី ចំនួន ៤នាក់ នៅ វត្តខ្ពបអណ្តែត ( ហៅវត្តក្របៅ ) ស្ថិតនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។










ដោយ : យុទ្ធា / ដើមអម្ពិល / ភ្នំពេញ| ប្រភព : រដ្ឋបាលខេត្តតាកែវ
